More

    រដ្ឋមន្ត្រីក្រសួងសាធារណៈការ ជំរុញឲ្យក្រុមហ៊ុនម៉ៅការសំណង់ ពន្លឿនការសាងសង់ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ឲ្យបានឆាប់ជាងនេះ ខណៈស្ពានភ្ជាប់ហើយតែអាគាររដ្ឋបាល មិនទាន់ហើយ

    spot_img

    បន្ទាយមានជ័យ៖ ឆ្លាតក្នុងឱកាសអញ្ជើញមកពិនិត្យ ភាពរីកចំរើនការស្ថាបនា តំបន់រដ្ឋបាលច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់-បានណងអៀង កម្ពុជា.ថៃ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញឲ្យក្រុមហ៊ុនម៉ៅការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលឲ្យបាន នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ឲ្យបានឆាប់រហ័ស ខណៈដែលស្ពានត្រូវបានតភ្ជាប់រួចហើយ តែច្រកមិនទាន់ដំណើរការ ការអញ្ជើញមកពិនិត្យ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
    ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ បញ្ជាក់ថា ការចុះមកពិនិត្យការស្ថានរបស់ក្រុមហ៊ុនម៉ៅការ(ស៊ីអឹម ហ្គ្រែន ឌីវីឡប់មិនខូល ធីឌី និងក្រុមហ៊ុន តាន់ គឹមអេង ខូអិលធីឌី ឃើញថា ស្ថាបនាបានចំនួន៥ភាគរយ និងមានការយឺតយ៉ាវ២ភាគរយ ដែលតាមគ្រោងសល់ត្រឹមតែ២១ខែ និងត្រូវបញ្ចប់នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២២។
    ឯកឧត្តមបញ្ជាក់ថា ដើម្បីសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនរងចាំអគាររដ្ឋបាលស្ថាបនារួចនោះទេ ដូច្នេះរថយន្តដឹកទំនិញធំៗ ត្រូវចេញតាមច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹតបត់មុនគម្រោង។ ក្រសួងសាធារណការ ទាំងពីរប្រទេសនឹងចរចារគ្នា ដើម្បីកំណត់ការដឹកទំនិញ តាមរថយន្តធំៗជាបណ្តោះអាសន្នសិន តាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដោយការបំពេញបែបបទឯកសាររក្សារត់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដដែល៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img