កោះកុង ÷ ច្រកទ្វារព្រំដែនអន្តរ ជាតិចាំយាម (កោះកុង-ត្រាត) បានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ម្សិលម៉ិញ បន្ទាប់ពីបានបិទមិនអោយភ្ញៀវទេសចរជាតិ អន្តរជាតិ ចេញ-ចូល អស់រយះពេលជាង២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល ។
បើតាមការលើកឡើងរបស់លោក ង៉ុយ ជាង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិចាំយាម កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២ នេះ បាន ឱ្យអ្នកសារព័ត៌មានយើងដឹងថា ក្នុងកិច្ចព្រមព្រាងបើកដំណើរការអោយភ្ញៀវទេសចរជាតិ អន្តរជាតិ ចេញ-ចូលឡើងវិញ គឺខាងអាជ្ញា ធរកម្ពុជា-ថៃ បានធ្វើការប្រជុំពិ ភាក្សា និងដាក់លក្ខខណ្ឌមួយ ចំនួន ។
លោក បានបព្ជាក់ថា លក្ខខណ្ឌ ដែលបានកំណត់រវាងភាគីទាំងសងខាងគឺ ÷
* សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញ ទៅកាន់ទូទាំងប្រទេសថៃ ដែលមានរយះពេលចាប់ពី៥ថ្ងៃឡើង គឺតម្រូវអោយមានការចុះឈ្មោះតាមប្រព័ន្ធThailand pass យ៉ាងតិចអោយបានមុន៣ថ្ងៃ និងមានលិខិតឆ្លងដែន ដែលមានសុពលភាព និងមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ចាប់ ពី២ដូសឡើង បើគ្មានប័ណ្ណចាក់វ៉ាក់សាំងពេញលេញត្រូវមានតេសCPRអវិជ្ជមាន ឬត្រូវធ្វើចត្តាឡីស័កចំនួន៥ថ្ងៃ និងត្រូវទិញកញ្ចប់ធានារ៉ាប់រងតាមរយះប្រព័ន្ធ Thailand pass ដែលមានតម្លៃចាប់ពី៥០០បាតឡើង ស្មើរនិងតម្លៃសំណងចាប់ពី១ម៉ឺនដុល្លារឡើងទៅ (សម្រាប់ការព្យា បាលជំងឺកូវីដ) ។
សម្រាប់អ្នកធ្វើដំណើរដោយប្រើប័ណ្ណព្រំដែន (BORDER PASS) ដែលអាចចេញ-ចូលបានត្រឹមខេត្តកោះកុង និង ខេត្តត្រាត ដែលតម្រូវអោយមានការស្នាក់នៅមិនលើសពី៣ថ្ងៃ គឺមិនបាច់ចុះបញ្ជីក្នុងប្រព័ន្ធ Thailand passទេ និងមិនតម្រូវអោយទិញធានារ៉ាប់រងឡើយ ដោយតម្រូវអោយមានត្រឹម ប័ណ្ណចាក់វ៉ាក់សាំងពេញ លេញ (ចាប់ពី២ដូសឡើង) និង មានលិខិតបញ្ជាក់សុខភាពពីមន្ត្រីសុខាភិបាល ។
លោក ង៉ុយ ជាង បានបញ្ជាក់បន្ថែមថា សម្រាប់ការធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជារបស់ភ្ញៀវទេសចរទូទៅ តាមច្រកទ្វារអន្តរជាតិចាំយាម គឺខាងសមត្ថ កិច្ចនគរបាលអន្តោប្រវេសន៍តម្រូវអោយមាន លិខិតបទដ្ឋានស្របច្បាប់ និងមានលិខិតឆ្លង ដែនទៅតាមកិច្ចព្រមព្រាងរបស់ប្រទេសកម្ពុជា និងការពិនិត្យកំដៅអោយបានត្រឹមត្រូវ ៕ ដោយ ញុឹប សន