ទំព័រដើម ទំព័រដើម ជនជាតិចិនបើករថយន្តឡិចស៊ីស 570 ចេញពីអាគារខុនដូ មិនប្រយ័ត្ន ត្រូវម៉ូតូជិះបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ជនជាតិចិនបើករថយន្តឡិចស៊ីស 570 ចេញពីអាគារខុនដូ មិនប្រយ័ត្ន ត្រូវម៉ូតូជិះបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត lexus lx 570 មួយគ្រឿងចេញពីអាគារខុនដូមួយកន្លែងមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនបុកបញ្ឆិតចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០ និង១០ នាទីយប់ថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២២ នៅចំណុចមុខអាគារខុនដូមួយកន្លែង ក្បែរស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្ត lexus lx 570 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2X-8168ធ្វើដំណើរចេញពីអាគារខុនដូរក្បែរកន្លែងកើតហេតុខាងលើ ដោយទិសដៅពីត្បូងទៅជើង លុះមកដល់កែងនឹងផ្លូវសហព័ន្ធរុស្ស៊ីកន្លែងកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាកvispaពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FE-3699ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីលិចទៅកើតបុកបញ្ឆិតខាងមុខចំហៀងខាងស្ដាំពេញទំហឹងដួលអូសម៉ូតូទៅមុខប្រមាណជិត ១០ ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម