More

    ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបពីរចំហៀងបណ្ដាលឲ្យរងរបួសម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់

    spot_img

     

    ភ្នំពេញ: បុរសពីរនាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តទំនើបមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីស្រស់ស្អាតម្នាក់ទៀតពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងដំណំ ចំណែកអ្នករួមដំណើរភ័យរត់គេចខ្លួនបាត់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបណតប្រីត តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីស្រស់ស្អាតម្នាក់ទៀតបើកបររថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AM-5366ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចស្ទុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-4408ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងមុខផ្នែកខាងស្ដាំ ពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសយ៉ាងដំណំ ភ្លាមនោះអ្នករួមដំណើរឃើញសភាពមិនស្រួលបានហៅកង់បីឡើងជិះរត់គេចខ្លួនបាត់។

    ក្រោយកើតហេតុភាគីទាំងពីរបានបើករថយន្ដនិងម៉ូតូមកអែបនឹងចិញ្ចើមផ្លូវដើម្បីធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីរថយន្តមិនចង់មានរឿងវែងឆ្ងាយបានចេញសំណងចំនួន ៣០០ ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img