ទំព័រដើម ទំព័រដើម រថយន្តឡង់គ្រីស័របត់ឆ្លងផ្លូវទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

រថយន្តឡង់គ្រីស័របត់ឆ្លងផ្លូវទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូ មួយគ្រឿងបើកបញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខវត្តអារុណវត្តី តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-6606ធ្វើដំណើរទិសដៅពីលិចទៅកើត លុះជិតដល់កន្លែងកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវខាងទៀត ខណៈនោះសង្ស័យតែច្រឡំច្រកចូល រថយន្តក៏បានបន្តដំណើរទៅខាងមុខទៀតមកបត់ចូលច្រកវត្តអរុណវត្តីដោយបញ្ច្រាស់ផ្លូវដោយមិនទាន់ដល់កន្លែងបត់ផង ដល់កន្លែងកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខ-ប-មានជ័យ1B-0551ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹងបណ្តាលឲ្យកៀបជាប់ម៉ូតូនិងរថយន្តអូសប្រមាណជា ២ ទៅ ៣ ម៉ែត្របណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។

 

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួល ជិតមួយម៉ោងមិនត្រូវគ្នាទើបឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាបន្តទៀតបន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីខាងរថយន្តទៅមើលជនរងគ្រោះជាក់ស្តែងនៅឯមន្ទីពេទ្យងាយស្រួលដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម