ទំព័រដើម ទំព័រដើម យុវជនដឹកម្ហូបអាហារម្នាក់រត្រូវបានរថយន្តស៊េរីទំនើបបុកពីក្រោយក្ទៀតទៅផ្ទប់ជាមួយនឹងបង្គោលភ្លើងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរចំណែកភាគីខាងរថយន្តព្យាយាមបើករត់គេច.!

យុវជនដឹកម្ហូបអាហារម្នាក់រត្រូវបានរថយន្តស៊េរីទំនើបបុកពីក្រោយក្ទៀតទៅផ្ទប់ជាមួយនឹងបង្គោលភ្លើងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរចំណែកភាគីខាងរថយន្តព្យាយាមបើករត់គេច.!

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបបុកប៉ះម៉ូតូដឹកម្ហូបអាហារពីក្រោយបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះវាបានកើតឡើងកាលពីវេលាម៉ោងជាង ១២ យប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវឯករាជ្យ(១០០) ត្រង់ចំណុចទល់មុខកែង pizzaស្ថិតនៅក្នុងភូមិ០ ៤ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងបានប្រាប់ក្រុមអ្នកយកព័ត៌មានFKNEWSTVដូចៗគ្នាថាមុនពេលកើតហេតុពួកគាត់បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកDream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V- 35 54 ធ្វើដំណើរតាមបណ្ដោយផ្លូវឯករាជ្យ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Mercedes ពណ៍សពាក់ស្លាកលេខ ភ្នំពេញ2BN-5267 ដែលធ្វើដំណើរស្របគ្នានោះក៏បានមកបុកពីក្រោយលាន់ដូចរន្ទះហើយដូចស្លឹកដួលម៉ូតូអូសទៅបុកផ្ទប់ជាមួយនឹងបង្គោលភ្លើងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ភ្លៀងភ្លៀងនោះរថយន្ដបន្តបើករត់គេចចេញពីកន្លែងកើតហេតុត្រូវបានប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរដេញតាមប្រមាញ់ស្ទាក់ចាប់បាននៅចំណុចមហោស្របចាស់ដែលស្ថិតនៅក្នុងទឹកដីសង្កាត់លេខ២ក្រុងព្រះសីហនុទាំងរថយន្តនិងអ្នកបើកបរក៏បានប្រគល់ជូនសមត្ថកិច្ចជំនាញចរាចរណ៍តែម្ដង។

 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍បានធ្វើការវាស់វែងប្រមូលវត្ថុតាងទាំងសង្ខាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់។

 

សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះមានព័ត៌មានលម្អិតយ៉ាងណាក្រុមការងារយើងនឹងធ្វើការ update ព័ត៌មានបន្តជូនលោកអ្នកនៅពេលក្រោយ៕អត្ថបទដោយ៖ វ៉ាន់ នី

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម