ទំព័រដើម ទំព័រដើម បញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅកាន់តុលាការ ករណីជាប់ជំរិតមនុស្សទារប្រាក់

បញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅកាន់តុលាការ ករណីជាប់ជំរិតមនុស្សទារប្រាក់

- ពាណិជ្ជកម្ម -

ព្រះសីហនុ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាល បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ពន្ធ័ករណី ប្រើកូនកំបិតភ្ជង់គំរាមទៅលើនារីមាស្សា ដែលជាជនជាតិចិនដូចគ្នា ជំរិតទារប្រាក់ នៅសណ្ឋាគារ សុីទូហាយកាង បន្ទប់លេខ៨២២៣ កាលវេលាម៉ោង១២ ថ្ងៃត្រង់ទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសំដីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា សំណុំរឿងខាងលើនេះបង្ករឡើងដោយជនសង្ស័យឈ្មោះ (សៀវ ម៉ូហៃ) XiE MOHAI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 80 20402 មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពដោយយកកូនកំបិតចិតបន្លែរ ភ្ជង់ករទៅលើរជនរងគ្រោះ មិនសុំមិនបញ្ចេញឈ្មោះ ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិចិនដូចគ្នា ដែលបម្រើសេវាម៉ាស្សា នៅត្រង់ចំណុចជាប់នឹងធនាគារ FTBស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

ជនសង្ស័យបានបញ្ជាឲ្យ ជនរងគ្រោះប្រាប់លេខកូដ ដើម្បីបាញ់លុយចូលទូរស័ព្ទរបស់ខ្លួនចំនួន ១០,០០០យ័ន(មួនមុឺនយ័នលុយចិន) បន្ទាប់មកជនសង្ស័យ បានដកទូរសព្ទរបស់ជនរងគ្រោះ យកហើយគេចខ្លួនបាត់ទៅ។ ក្រោយមកជនសង្ស័យ ក៍បានបាញ់លុយចេញពីទូរស័ព្ទជនរងគ្រោះ ចូលទៅទូរស័ព្ទមិត្តភក្តិ របស់ខ្លួនឈ្មោះម្នាក់ទៀតឈ្មោះ យៀង ពីង ភេទប្រុស នូវទឹកប្រាក់ចំនួន ១៨,០០០យ័នទៀត(លុយចិន)ក្រោយមកទៀតជនរងគ្រោះ ក៍បានប្លុកលេខកូដ បាញ់លុយលែងបាន ហើយជនសង្ស័យ ក៍បានយកទូរសព្ទជនរងគ្រោះ បោះចោលក្នុងធុងសំរាម។ ជុំវិញបញ្ហាសំណុំរឿងខាងលើនេះ ជនរងគ្រោះបានសំុណូមពរតុលាការ ចាត់ការឲ្យបានម៉ឺងម៉ាត់លើជនសង្ស័យ។

គួរបញ្ជាក់ថា លុះដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានចុះធ្វើការដឹកនាំកម្លាំងចំរុះ ចុះទៅទីតាំងដែលជនសង្ស័យស្នាក់នៅ នឹងធ្វើការឃាត់ខ្លួន យកមកអធិការក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ចូនជនសង្ស័យ ទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖​ អួនប្រុស

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម