
ភ្ភ្នំពេញ: បុរសជនជាតិចិនម្នាក់បេីករថយន្តឡេងគ្រីស័រក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែក្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ចំណែករថយន្តបេីកចេញពីកន្លែងកេីតហេតុប្រហែល១០០ម៉ែត្រដាច់ការឡេទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចខាងជេីងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសជនជាតិចិនម្នាក់ បេីករថយន្តម៉ាកឡេងគ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N- 4053 ធ្វេីដំណេីរចុះពីលេីស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុលរបាំថ្នពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំនួនមួយកង់ ហេីយរថយន្តក៏បន្តបេីកទៅមុខទៀតបានប្រហែល១០០ម៉ែត្រក៏ដាច់ការេខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួចតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់