ភ្នំពេញ: រថយន្តកាមរីបាឡែនបានបុកគ្នាជាមួយរថយន្តហាយលេនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តទាំងពីរ គ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវ ៥២៨ កែង ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2T-6453ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AN-0915ធ្វើដំណើរតាមបណ្តោយផ្លូវ ៣១៧ ទិសដៅពីត្បូងទៅជើង បណ្តោយរថយន្តហាយលេនឌ័ររងការខូចខាតចំហៀងខាងឆ្វេងចំណែករថយន្ត កាមរីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងកន្លះម៉ោង ទើបបានព្រមព្រៀងគ្នានឹងយោគយល់គ្នាដោយភាគីទាំងពីរបានយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុហេតុ៕ដោយ កុសល់