
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឃ្លុបម៉ាក ហុីយ៉ាន់ដាយ រយ៉ែថយក្រោយមិនប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី។
ហេតការនេះកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវបេតុង ច្រកចូលសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តឃ្លុបម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-9692 រយ៉ែរថយន្តរកកន្លែងចតឲ្យបានត្រឹមត្រូវ ខណៈរយ៉ែចុះឡើងមិនប្រយ័ត្នក៏ថយបុកបង្គោលភ្លើងបាក់មួយដើមរាបដល់ដី រីឯរថយន្តបង្កមិនការខូចខាតនោះទេ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យផងដែរ តែជាក់ស្ដែងឃើញបង្គោលភ្លើង និងរថយន្តបង្កជារបស់ក្រុមហ៊ុនតែមួយ និងមិនបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋ និងបង្កគ្រោះថ្នាក់ដល់មនុស្ស ទើបសមត្ថកិច្ចឲ្យតំណាងក្រុមហ៊ុនចាត់ចែងដោះស្រាយដោយខ្លួនឯង ៕ដោយកុសល់