More

    សង្ស័យស្រវឹងស្រា បើករថយន្តឡើងសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍និងបង្គោលប៉ាណូរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រាបើករថយន្តម៉ាក Land rover មួយគ្រឿងឡើងសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខសាលារៀនណតប្រីត តាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Land rover មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2L-1680ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកចរាចរណ៍មួយដើមបាក់រៀបការដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តផ្ទប់ជាប់ទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img