More

    នគរបាលប្រឆាំងគ្រឿង​ញៀន​ឆ្មក់ចូលទីតាំងខារ៉ាអូខេមួយកន្លែងឃាត់ខ្លួនមនុស្ស ២១នាក់ ជាមួយថ្នាំ​ញៀនមួយចំនួន

    spot_img

    (បាត់ដំបង)កម្លាំងការិយាល័យ​ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគ​មន៍ប្រឆាំងបទល្មើសនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករ​ណី​ជួញដូរ រក្សាទុក និងសម្រួលឱ្យប្រើប្រា​ស់​ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទ​ល្មើសជាក់ស្តែង។

     

    លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នាយ​ការិ​យាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពី

    ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០​២២ នៅ​ចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនមនុស្សនៅទីនោះចំនួន ២១នាក់ ស្រី១៣​នាក់​មកធ្វេីការសាកសួរ​ស្រាវជ្រាវ។

     

    លោកបន្តថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ​ជាលទ្ធផលនៃការស្រាវជ្រាវ​ក្នុងចំណោមមនុ​ស្សទាំង ២១នាក់នេះ​ សមត្ថកិច្ចបានរកឃេីញមនុស្សចំនួន០២នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ដែលក្នុងនោះ ១-ឈ្មោះ ទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ មាន​ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ជាមេកានិងអ្នកជួញដូរ និងរក្សា​ទុកគ្រឿងញៀន)

    ២-ឈ្មោះ ជា សុខមុន្នី ភេទប្រុស អា​យុ​៣៤ឆ្នាំ មាន​ទីលំនៅភូមិរំចេក​៤ សង្កាត់រតនៈ ក្រុងបាត់ដំបង(ជាអ្នកជួលទីតាំងខារ៉ាអូខេ​សាច់អាំងរតនៈ) ។

     

    -វត្ថុតាងចាប់យកបានរួមមាន៖

    -ថ្នាំញៀនប្រភេទកេតាមីន (KET A MINE) ចំនួន០៣ថង់ទម្ងន់ ២,៧​៧ ក្រាម (ទាំងសំបក)

    -ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MD MA) ចំនួន ០៣គ្រាប់ទម្ងន់ ១,១១​ក្រាម

    -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ថង់ច្រកថ្នាំញៀនចំនួន០៤

    -រថយន្តចំនួន ០១គ្រឿង ម៉ាកកា​ម៉ា​រីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំ ពេញ 2L-2501។

     

    រហូតមកដល់ពេលនេះជនសង្ស័យទាំង ០២នាក់ ត្រូវបាន​រៀបចំសំ​ណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តតាមច្បាប់​ រីឯអ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធត្រូវបានឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img