More

    ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តពីចំហៀង ស្លា ប់ ម្នាក់របួ ស ធ្ង ន់ ម្នាក់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉េដឹកមាន់ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវ ២០០៤ កែងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពជនរងគ្រោះនិងអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរស បី នាក់ទៀតរថយន្តកូរ៉េដឹកមាន់មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ3A-3212 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួន កន្លែងកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FB-9673ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិតបុរសម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើកចេញពីកន្លែងកើតហេតុដល់ចំណុច ខាងត្បូងស្តុបណូគា តាមបណ្តោយផ្លូវ ២៧១ ត្រូវបានកម្លាំងប្រជាការពារខណ្ឌល្បាតឃើញ ដេញឃាត់បានមកវិញនិងឃាត់ខ្លួនតៃកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img