
(ខេត្តកណ្តាល) យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងពិរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបើករថយន្តដឹកត្រីមួយគ្រឿងគេចពីរថយន្តដឹកដីជ្រុលចង្កូតបុកបង្កោលភ្លេីងបាក់អស់១ដេីមនិងដេីមឈេីមួយចំហៀងក្រឡាប់ធ្លាក់ចូលប្រឡាយដីឡូត៍មួយកន្លែង កាលពីវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្តិតតាមបណ្តោយផ្លូវលេខ 21B ត្រង់់ចំណុចគីឡូម៉ែត្រលេខ៣ ភូមិ តាំងក្រសាំង សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សពជនរងគ្រោះនិងអ្នករងរបួសមិនស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិវៀតណាម។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនកើតហេតុគេបានឃេីញរថយន្តកូរ៉េដឹកត្រីមួយគ្រឿងក្បាលពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 3B- 92 78 បេីកបរដោយបុរសម្នាក់និងរួមដំណេីរដោយបុរស៣នាក់សុទ្ធតែជនជាតិវៀតណាម ដោយធ្វេីដំណេីរទិសដៅពីកេីតទៅលិចលុះក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុខាងលេីបានគេចពីរថយន្តដឹកដីមួយគ្រឿងមិនចាំស្លាកលេខបានបេីកបរចេញពីផ្លូវតូច បណ្តាលឲ្យរថយន្តខាងលេីវាក់អើបួងចង្កូតមកខាងស្តាំដៃជ្រុលបុកបង្កោលភ្លេីងបាក់អស់១ដេីមនិងដេីមឈេីអស់១ចំហៀង ឯក្រឡាប់ធ្លាក់ចូលប្រឡួាយដីឡូត៌ ស្លាប់២នាក់ភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថារថយន្តខាងលេីបានដឹកត្រីចេញពីស្រុកកោះធំសំដៅទៅស្ពានព្រែកព្នៅលុះមិនទាន់ដល់គោលដៅផងក៏ជួបគ្រោះថ្នាក់នេះតែម្តង។
ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ធានបានចុះទៅដល់កន្លែងកេីតហេតុដោយបានទំនាកទំនងរថយន្តសង្រ្គោះ មកយកនាក់រងរបួសទៅសង្រ្គោះនៅឯមន្ទីពេទ្យ ចំណែកនាក់ស្លាប់សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯរថយន្តខាងលេីសម្ថកិច្ចធ្វេីការវាស់វែងស្ទូចយកទៅរក្សាទុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ កុសល់