More

    អនុប្រធានកាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយជូនពលរដ្ឋ២៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

    spot_img

    ព្រះសីហនុ៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០នេះ លោកជំទាវ អ៊ូ ធីដាពៅ ភរិយាឯកឧត្តម គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៥គ្រួសារ រស់នៅក្នុងស្រុកព្រៃនប់ និង០៦គ្រួសារ រស់នៅភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
    ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


    ជាមួយគ្នានោះ លោកជំទាវ សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗបន្តទៀត។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្ នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។


    អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ទឹកស៊ីអ៊ីវ ១យួ កន្ទេល ១ តង់ ១ អាវយឺត ០៥ ទឹកសុទ្ធ ១កេះ ម៉ាស់ ៥០ម៉ាស ឃីត១ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ចំណែកពីរគ្រួសាររងគ្រោះធ្ងន់ថវិកា៤០ម៉ឺនរៀលក្នុងមួយគ្រួសារ។ ដោយឃើញការខ្វះខាតរបស់គ្រួសាររងគ្រោះ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន បានឧបត្ថម្ភដល់គ្រួសារ ដែលរងគ្រោះរលំផ្ទះទាំងស្រុង ០១គ្រួសារ រស់នៅភូមិសាកាកែវ ឃុំសាមគ្គី ស្រុកព្រៃនប់ ចំនួន១លានរៀល សម្រាប់សាងសង់បង្គន់អនាម័យផងដែរ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

    spot_img

    អត្ថបទទាក់ទង

    spot_img