More

    ពិធីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាន បទ”រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទប់ជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខមាលភាព”!

    spot_img

    កំពង់ស្ពឺ៖ ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានដឹកនាំការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាបបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឹគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខមាលភាព»។

     

    ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ខាងលើនេះបានធ្វើឡើងនៅបរិវេណវត្តចំបក់ក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អៃឡែន នាយកអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន មកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង ព្រមទាំង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរចំណុះសាលាខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងអង្គការដៃគូសុខាភិបាលពាក់ព័ន្ធ ដូចជា UNOPS CRS, CHAI, PSM/USAID, PMI/USAID បានចូលរួមសរុបជាង៥៨០នាក់ (ស្រ្តី២៣០នាក់)។

     

    ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមជាមួយទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឹគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព»។

     

    សំខាន់ៗនៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូលចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខមាលភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ ដែលប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅ គ្មានជំងឺគ្រុនចាញ់ក្នុងប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។

     

    ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិតថ្មីៗ និងទម្លាប់ជាទូទៅឱ្យកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីឈឺដោយសារជំងឺគ្រុនចាញ់ ព្រោះថាពេលនេះជាឱកាសដ៏អំណោយផលរបស់ប្រទេសកម្ពុជា ក្នុងបទពិសោធន៍ និងមេរៀនដ៏មានសក្តានុពលដែលសាធារណជនទាំងមូលកំពុងសម្រេចបានជោគជ័យយ៉ាងធំធេងមួយថ្មីទៀតលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពសហគមន៍ចូលរួមរស់នៅបែបគន្លងថ្មីក្រោមទស្សនទានថ្មីៗ ដើម្បីធានាបាននូវអ្នកឆ្លងតិច គ្មានអ្នកស្លាប់ និងពុំមានការឆ្លង ទ្រង់ទ្រាយធំក្នុងសហគមន៍ព្រមទាំងប្រសិទ្ធភាពនៃការគ្របដណ្តប់វ៉ាក់សាំងកូវីដ-១៩ លើទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងគោលបំណង ដើម្បីជំរុញ និងបំផុសការ យល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងសំដៅរួមចំណែក ដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នាលើបញ្ហាជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្របនឹងដំណើរវិវត្តនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងអភិវឌ្ឍនតាមព្រំដែន និងអេកូទេសចរណ៍ ធម្មជាតិព្រៃភ្នំ។

     

    ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង ក៏បានបញ្ជាក់ថា ស្ថានភាពគ្រុនចាញ់នាប៉ុន្មានឆ្នាំចុងក្រោយនេះបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥៥% រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក ក្នុងនោះត្រីមាសទី១ ឆ្នាំ២០២២នេះ និន្នាការគ្រុនចាញ់មានការថយចុះ ៤៦% ពីឆ្នាំ២០២១ ដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ជាមួយគ្នានេះយើងពិនិត្យឃើញថាស្ថានភាពជំងឺគ្រុនចាញ់នៅទូទាំងខេត្តមានអត្រាថយចុះជាលំដាប់គួរឱ្យកត់សម្គាល់ ហើយរដ្ឋបាលខេត្តកំពង់ស្ពឺប្តេជ្ញាចិត្តខិតខំលប់បំបាត់ករណីឈឺដោយសារជំងឺគ្រុនចាញ់ឱ្យឈានដល់កម្រិតសូន្យនាពេលដ៏ខ្លីខាងមុខ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរបស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img