ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្ត priusបុករថយន្តCOROLAចតស្ងៀមពីក្រោយរកការខូចខាតយ៉ាងដំណំ

បុរសម្នាក់បើករថយន្ត priusបុករថយន្តCOROLAចតស្ងៀមពីក្រោយរកការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករថយន្តCOROLAចតស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ១៩៨៦ ជិតស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តXOROLAមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់2A-0026ចតស្ងៀមនៅចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច លុះដល់ម៉ោងកើតហេតុខាងលើក៍មានរថយន្តtoyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BE-9364បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរស្របគ្នាមកពីក្រោយមិនប្រយ័ត្នជ្រុលបុករថយន្តCOEOLAពីក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

 

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត ម៉ោង ទើបបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ត prius បានយករថយន្តCOROLAទៅជួសជុលអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម