ទំព័រដើម ទំព័រដើម រថយន្ត Ford Ranger ពាក់ផ្លាកលេខខេមរៈភូមិន្ទ បុកគូទរថយន្ត lexus rx-350 កំពុងឈប់ភ្លើងស្តុបពីក្រោយ បណ្ដាលឲ្យរងការខូចខាត

រថយន្ត Ford Ranger ពាក់ផ្លាកលេខខេមរៈភូមិន្ទ បុកគូទរថយន្ត lexus rx-350 កំពុងឈប់ភ្លើងស្តុបពីក្រោយ បណ្ដាលឲ្យរងការខូចខាត

- ពាណិជ្ជកម្ម -

រថយន្ត Ford Ranger ពាក់ផ្លាកលេខខេមរៈភូមិន្ទ បុកគូទរថយន្ត lexus rx-350 កំពុងឈប់ភ្លើងស្តុបពីក្រោយ បណ្ដាលឲ្យរងការខូចខាត

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ពាក់ផ្លាកលេខខេមរៈភូមិន្ទមួយគ្រឿង មិនប្រយ័ត្នជ្រុលទៅបុករថយន្ត lexus rx350 ពីក្រោយកំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យកំពិតផ្នែកខាងក្រោយរងការខូចខាត។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ៤០ នាទីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ ចំណុចស្កុបស្ពានអាកាស 7 មករា ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus rx-350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN–7719ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនឈប់ចាំភ្លើងស្តុប ខណៈនោះក៍មានរថយន្តFord Ranger មួយគ្រឿងពណ៌ត្រេអ៊ីពាក់ផ្លាកលេខខេមរៈភូមិន្ទ 01-2- 0689បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយមិនប្រយ័ត្នជ្រុលបុករថយន្តlexus ពីក្រោយពេញទំហឹងបណ្ដាលឲ្យកំពិតផ្នែកខាងក្រោយរងការខូចខាត។

 

ក្រោយកើតហេតុភ្លាមៗភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាយ៉ាងប្រញាប់ប្រញា រួចបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់អស់៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម