More

    រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឱ្យរងការខូចខាត

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Range Rover បុកគ្នាជាមួយរថយន្តlexus rx- 330 ត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ១០ នាទីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួនគ្មានលេខខាងក្រោយក្លឹបកម្សាន្តEPIC ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BN-1717ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួន ក៍មានរថយន្ត lexus rx-330 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-5518ធ្វើដំណើរទៅដៅពីជើងទៅត្បូង បណ្តាលឲ្យបុកគ្នាបញ្ឆិតផ្នែកខាងមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់មួយសន្ធុះក្រោយមកភាគីទាំងពីរចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img