More

    ក្មេងប្រុសម្នាក់ធ្លាក់ពីលើអាគារ PENTHOUSE CONDO ស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ ក្មេងប្រុសជាជនជាតិបរទេសម្នាក់ បានធ្លាក់ពីលេីអគារស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចអគារខុនដូរ the penthouse condo តាមបណ្តោយផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា សពក្មេងប្រុសជនរងគ្រោះខាងលេី អាយុប្រហែល១០ឆ្នាំជាង ជាជនជាតិបរទេស។

    តាមការបង្ហេីបពីសន្តិសុខបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់ កំពុងឈរយាមនៅទីតាំងខាងលេី លុះមកដល់វេលាកេីតហេតុ ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលេីអគារជាន់ទី៦ ស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងពីមូលហេតុ។

    ពាក់ព័ន្ធករណីខាងលេីនេះ ក្រុមការងារយើងខ្ញុំសុំការបញ្ជាក់ ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមន តែសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជាករណីអ្វីនោះទេ រង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img