More

    ឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ប្រុសស្រីចំនួន ៣១ នាក់ទល់មុខកងអនុសេនាធំទាហានសឹករងម៉ាឡៃ ស្ថិតភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

    spot_img

     

    នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី បានទទួលពត៌មានពីទាហានព្រាន(ឈុតខ្មៅថៃ)កងអនុសេនាធំលេខ១៣០៥ ឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ទប់ស្កាត់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣១នាក់ ស្រី១៤នាក់ លួចឆ្លងដែនខុសច្បាប់នៅចំណុច ភូមិគុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវទល់មុខកងអនុសេនាធំទាហានសឹករងម៉ាឡៃ ស្ថិតភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការសាកសួរ និងពិនិត្យរកជម្ងឺកូវីដ១៩រួច ក៏បញ្ជូនពួកគាត់អោយប៉ូលិសខ្លងណាសៃ ស្ថិតក្នុងភូមិបានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។

    spot_img

    អត្ថបទទាក់ទង

    spot_img