
ស្រុកព្រៃនប់/ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះដេប៉ូលក់គ្រឿងសំណង់មួយកន្លែងកាលពីវេលាម៉ោង ២៣:១០ នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់/ ខេត្តព្រះសីហនុ ។
តាមរបាយការណ៍សមត្ថកិច្ចបានប្រាប់(បឋម)ថថាអគ្គីភ័យបណ្តាលអោយឆេះដេប៉ូលក់គ្រឿងសំណង់០១ខ្នង សង់អំពីដែក ប្រក់ស័ង្កសី ទំហំៈ ទទឹង ៦ម៉ែត្រ បណ្តោយ ០៨ ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះប៉ុន វុធ ភេទប្រុស អា យុ៣៨ ឆ្នាំ មានទីលំនៅភូមិ ០១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ពុំទាន់ដឹងមូល ហេតុច្បាស់លាស់ ។
ត្រូវបានរថយន្តពន្លត់អគ្គី ភ័យរបស់អធិការដ្ឋាននគរ បាលស្រុកព្រៃនប់ចំនួន ០១ គ្រឿងពន្លត់និងរថយន្តស្នងការដ្ឋានប្រចាំតំបន់សេដ្ឋ កិច្ចពិសេសបិតត្រាំងចំនួន ០២គ្រឿង បាញ់ទឹកអស់ចំនួន ០៣ រថយន្ត រលត់ទាំងស្រុង។
ការឆាប់ឆេះខាងលើនេះបណ្ដាលអោយរងការខូចខាតសម្ភារៈរួមមាន:
១.ដែក បំពង់ទីប០១ចំនួន
២.ក្តាបន្ទះ កុងប្លាកេ ៥០ សន្លឹក
៣. ទុយយោជរ័ ០១ចំនួន
៤.ប្រេង ម៉ាស៊ូត ៣២កាន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាករណីអគ្គីភ័យខាងលើ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
(ដោយ វ៉ាន់ នី)