ទំព័រដើម ទំព័រដើម លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុងអញ្ជើញជួបប្រជុំ ជាមួយតំណាងប្រជាពលដ្ឋក្រុម ៣១៧គ្រួសារ

លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុងអញ្ជើញជួបប្រជុំ ជាមួយតំណាងប្រជាពលដ្ឋក្រុម ៣១៧គ្រួសារ

- ពាណិជ្ជកម្ម -

 

កោះកុង÷លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយ មានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋក្រុម ៣១៧គ្រួសារ នៅថ្ងៃពុធ ទី ២០ ខែមេសា ឆ្នាំ ២០២២ ។
គោលបំណងនៃការស្នើជួបប្រជុំជាមួយរដ្ឋបាលខេត្តនេះ តំណាងប្រជាពលរដ្ឋបាលលើកឡើងអំពីសំណើ សំណូមពរចំនួនបីគឺ៖
១. ស្នើសូមជួយពន្លឿនការធ្វើស្ពានក្នុងទីតាំងដីដែលរាជរដ្ឋា ភិបាលបានបែងចែកជូនប្រជា ពលរដ្ឋ
២. ស្នើសូមដីចំនួន ៨ឡូត៍ដែលនៅសល់ពីការបែងចែកជូនប្រជា ពលរដ្ឋ សម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍
៣. សូមជួយអន្តរាគមន៍ ករណីមន្ទីរបរិស្ថាន ចាប់គោយន្តដឹក ឈើ និងពិន័យអន្តរកាល ៣ ៥០០ ០០០រៀល។

ជាការឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ លោក សុខ សុទ្ធី បានបញ្ជាក់ជូនតំណាងប្រជាពលរដ្ឋថា៖
១. ករណីស្នើសូមពន្លឿនការធ្វើស្ពាន រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើឱ្យបានលឿនហើយ ហើយពេលនេះកំពុងអនុវត្តនីតិវិធីដេញថ្លៃ
២. ករណីស្នើសូមដីឡូត៏ដែលនៅសល់ចំនួន ៨ឡូត៍សម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍ គឺទាល់តែមានការប្រជុំពិភាក្សា ជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តសិន។ ចំពោះដីដែលបែងចែកជូនប្រជាពលរដ្ឋ ហើយនៅសល់ ដីនោះគឺត្រូវចុះបញ្ជីជាដីរដ្ឋ មិនមែនអាចយកទៅបែងចែកតាមចិត្តបាននោះទេ។
៣. ករណីមន្ទីរបរិស្ថានចាប់គោយន្តដឹកឈើ និងពិន័យអន្តរកាលចំនួន ៣ ៥០០ ០០០រៀល នេះជាការអនុវត្តតាមច្បាប់កំណត់៕ ដោយ ញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម