
កោះកុង÷នៅថ្ងៃអង្គារ៍ទី១៩ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ច ប្រជុំសាមញ្ញ លើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការ ចូលរួមពីសំណាក់លោកជំទាវអភិបាលខេត្ត ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសា លាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា ។
កិច្ចប្រជុំផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន÷
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុ វត្តន៍ការងាររបស់រដ្ឋបាលខេត្ត កោះកុង ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តន៍ ការ ងាររបស់រដ្ឋបាលខេត្តកោះកុង
៥-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
-គណៈកម្មាធិការពិគ្រោះយោ បល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយា ល័យ ប្រជាពលរដ្ឋខេត្តកោះកុង
៧-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះ កុង ប្រចាំខែមីនា ឆ្នាំ២០២២
៨-បញ្ហាផ្សេងៗ…៕ ដោយ ញុឹប សន