
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងារងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ២ ខែ ចាប់ពីខែ សី ហា នេះ ដល់ខែកញ្ញា ឆ្នាម ២០២០។
គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងសង្គមកិច្ច បានបើកប្រាក់ឧបត្ថម្ភ សម្រាប់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី១ បានជាង ៥៣ ម៉ឺនគ្រួសារ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះផ្សាយ កាល ពី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ការបើកប្រាក់ឧបត្ថម្ភសម្រាប់ ប្រជាពល រដ្ឋ ក្រីក្រ និង អ្នក ងាយរងគ្រោះសម្រាប់ខែមិថុនា ត្រូវបានបិទបញ្ចប់ត្រឹមម៉ោង៦យប់ នា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០។
សេចក្តីប្រកាសលើកឡើងថា«គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ក្រសួងបានបើក ប្រាក់ឧ បត្ថម្ភ ជូន ប្រជាពលរដ្ឋក្រីក្រ និងអ្នក ដែលងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ ក្នុងដំណាក់ កាលទី១ មាន ចំនួន៥៣០ ៨៣៨ គ្រួសារ គិតជាសមាជិកមានចំនួន ២ ១៥៣ ១១៤នាក់ ។ ក្នុងនោះគ្រួសារ ក្រីក្រ កម្រិត១ មានចំនួន ១៩៨ ៦៣១ គ្រួសារ ស្មើនឹងប្រមាណ ៧៥៨ ៩៨១នាក់ និងគ្រួសារ ក្រីក្រ កម្រិត២ មានចំនួន ៣៣២ ២០៧គ្រួសារ ស្មើនឹង ប្រ មាណ ១ ៣៩៤ ១៣៣ នាក់»។
រដ្ឋាភិបាលបញ្ជាក់ថា ថវិការបស់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភជូ នមានទឹក ប្រាក់ សរុប ចំនួន ៩៤ ៥៥១ ៨៧ ៦ ០០ ០រៀល (កៅសិបបួនប៊ីលាន ប្រាំរយ ហា សិបមួយលាន ប្រាំបីរយចិត សិប ប្រាំមួយពាន់រៀលគត់) ស្មើនឹងជាង ២៣លានដុល្លារអាមេរិក៕ ដោយ៖ ឆាយ តារា