More

    អរគុណ”សន្តិភាព”!! ប្រជាពលរដ្ឋច្រើនកុះករមកចូលរួមអបអរសាទរក្នុងពិធីស្រង់ព្រះ

    spot_img

     

    កោះកុង÷ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកចូលរួមអបអរសារទក្នុងពិធីស្រង់ព្រះ ថ្ងៃវីរ:ឡើងស័ក ជាថ្ងៃចូលឆ្នាំបង្ហើយ នារសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ ដែលពិធីដ៏ឱឡារឹកនេះ បានរៀបចំដោយរដ្ឋបាលខេត្តកោះកុង នៅបរិវេណខាងមុខសាលាខេត្ត ស្ថិតក្រោមវត្តមាន លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តមកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេគុណខេត្ត ព្រះមន្ត្រីសង្ឃនៃសាលាគណៈខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធព្រមទាំងបងប្អូនប្រជា ពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

    នាក្នុងឱកាសនោះ លោក ជំទាវអភិបាល ខេត្ត មានប្រសាសន៍ថា យើងមានអ្វីៗមកដល់ថ្ងៃនេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដាក់ ចេញនយោបាយឈ្នះឈ្នះ បានធ្វើឲ្យនាវាកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ជា ពិសេសបានស្វែងរកសុខសន្តិភាពមកជូនជាតិយ៉ាងត្រចះត្រចង់ ទាំងនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជា ក្រោមដំបូលសុខសន្តិ ភាព ធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយ រីករាយគ្រប់ក្រុមគ្រួសារ គ្រប់ភូមិឋាន។

    ឆ្លើយតបទៅថ្នាក់ដឹកនាំខេត្តបងប្អូនប្រជា ពលរដ្ឋក្នុងពិធីបានហ៊ោកញ្ច្រៀវនិងពន្លឺសំឡេងខ្លាំងខ្លាំងថា! អរគុណសន្តិភាព! អរគុណសម្ដេចតេជោសែន! អរគុណថ្នាក់ដឹកនាំខេត្តកោះកុង!។

    គួររំលឹកផងដែរថា នៅក្នុងអំឡុងពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខែរ សង្ក្រានរយៈពេលបីថ្ងៃនេះ ចាប់ពីទី១៤-១៥-១៦ នៅតាមបណ្ដាវត្តមួយចំនួន បានឃើញមានរៀបចំកម្សាន្តល្បែងប្រជាប្រិយតាមប្រពៃណីខ្មែរ ដូចជា÷វាយក្អម បោះអង្គុញ ទាញព្រ័ត្រ ចោលកន្សែង និងលោតបាវ។ល។ ដោយទឹកមុខសប្បាយរីករាយហោរកញ្ច្រៀវ ក្រោយពីចប់កិច្ចរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ឧទ្ទិស រាប់បាត្រ ដុតធូបថ្វាយបង្គំព្រះពុទ្ធ ពូនភ្នំខ្សាច់គ្រប់ៗគ្នារួច តាមប្រពៃណីខ្មែរ ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន ដល់ក្រុមគ្រួសារ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img