ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ បុគ្គលិកសម្អាតបរិស្ថាន ឆ្នេរសមុទ្រ និងបុគ្គលិកកម្មករប្រមូលសំរាមមានចំនួន១៤៥នាក់.!

អភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ បុគ្គលិកសម្អាតបរិស្ថាន ឆ្នេរសមុទ្រ និងបុគ្គលិកកម្មករប្រមូលសំរាមមានចំនួន១៤៥នាក់.!

- ពាណិជ្ជកម្ម -

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ បុគ្គលិកសម្អាតបរិស្ថាន ឆ្នេរសមុទ្រ និងបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ការជួបសំណេះសំណាលខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ នៅអូរឈើទាលស្ថិតនៅក្នុងភូមិ ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានោះឯកឧត្តម គួច ចំរើន អភិបាល ខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ បុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗ ទទួល បាន ថវិកា ១០ម៉ឺន រៀល និងទឹកក្រូច ១កេស ស្រាបៀ រ១កេស ដើម្បីជាការលើកទឹកចិត្ត ហើយឯកឧត្តមក៏បានជូនពរបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបើបងប្អូនទាំងអស់គ្នាផងដែរ។ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម