
កោះកុង÷ ជនសង្ស័យប្រុសស្រីចំនួន ២ នាក់ ជំនាញខាងលួចកាត់ខ្សែភ្លើងនិងអំពូលសឡា ដែលបំពាក់នៅតាមដងផ្លូវនឹងតាមសួនច្បារ នៅក្នុងក្រុងខេមរៈភូមិន្ទ នឹងស្រុកមណ្ឌលសីមា ត្រូវបានបង្ក្រាបបានហើយ បន្ទាប់ពីសមត្ថកិច្ចបើកការស្រាវ ជ្រាវរយ:ពេលជាច្រើនម៉ោង ទើបកំណត់មុខសញ្ញាឃាត់ខ្លួនបាន ។
នគរបាលក្រុងខេមរ:ភូមិន្ទ បានឲ្យដឹងថា ដោយបានការចង្អុរបង្ហាញពីលោកឧត្តម សេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត មានការសម្របសម្រួលនីតិវិធីដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៣ បានបើកការស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យរហូតដល់វេលាម៉ោង៣:០០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ និងកន្លែងលាក់ខ្លួន ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ទើបកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមមាន៖
១.ឈ្មោះ មាស ទិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិត ប្រាកដ ។
នឹងទី២.ឈ្មោះ តំ សុីណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ។
នគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងអំពូលសឡាក្នុងភូមិសាស្ត្រក្រុង និងស្រុកមណ្ឌលសីម៉ា ជាច្រើនលើកពិតប្រាកដមែន ។
វត្ថុតាងដកហូត
•ម៉ូតូម៉ាកMSX ពណ៍ខ្មៅលាយក្រហម ស្លាកលេខកំពត 1I-4926 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព)
•ម៉ូតូសណ្តោងរ៉ម៉ក ១គ្រឿង (សំរាប់ដឹកខ្សែភ្លើង)
•កន្ត្រៃកាត់ដែកចំនួន១
•កន្ត្រៃកាត់ខ្សែភ្លើងចំនួន១
•ដង្កាប់កាត់ខ្សែភ្លើងចំនួន១
•ដាវចំនួន១
•កាំបិតចំនួន១
•ខ្សែកាប និងខ្សែភ្លើងចំនួន២ខ្សែ
•ដែកឆាបចំនួន១
•ម៉ូទ័របូមទឹកចំនួន១
•អំពូលសឡាចំនួន៨ផ្ទាំង
•ខ្សែសំរាប់ទាញផ្តួលបង្គោលសឡាចំនួន១
•និងឧបករណ៍សំរាប់ធ្វើសកម្មភាពមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសុំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ញុឹប សន