ទំព័រដើម ទំព័រដើម ល្បែងសុីសងជល់មាន់អនឡាញ តាមប្រព័ន្ធអ៊ីនធឺណិត រីកដុះដាល ក្នុងក្រុងបាត់ដំបង ល្មើសវិធានការសុខាភិបាល កំពុងផ្គើនគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ល្បែងសុីសងជល់មាន់អនឡាញ តាមប្រព័ន្ធអ៊ីនធឺណិត រីកដុះដាល ក្នុងក្រុងបាត់ដំបង ល្មើសវិធានការសុខាភិបាល កំពុងផ្គើនគោលនយោបាយភូមិឃុំមានសុវត្ថិភាព

- ពាណិជ្ជកម្ម -

ខេត្តបាត់ដំបង ÷ មានសេចក្តីរាយការណ៍ មកថា បច្ចុប្បន្ននេះ ទីតាំងបនល្បែងស៊ីសងជល់មាន់ ភ្នាល់តាមអនឡាញ រីកដុះដាល ក្នុងក្រុងបាត់ដំបងដែលបើកឲ្យ ក្រុមអ្នកចូលចិត្តញានល្បែងស៊ីសងចាក់ភ្នាល់ឈ្នះចាញ់យ៉ាងសេរី ដោយ ប្រឆាំងជាមួយ វិធានការទប់ស្កាត់ ជម្ងឺកូវិដ-19 មេរោគបំលែងថ្មី(អូមីក្រុង)របស់ក្រសួងសុខាភិបាល និង ផ្គើនជាមួយគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាលកម្ពុជា ទោះបីនាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៏ដោយ។

 

តាមសេចក្តី រាយការណ៍ បន្តថា ល្បែងភ្នាល់ជល់មាន់តាមអណឡាញ ទាំងនោះ នៅទីតាំងចណុចគោលដៅខាងកើតសណ្ឋាគាររ៉េស៊ីដង់ ជិតក្បែស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

មានល្បែងមានអំពើហិង្សាក្នុងគ្រួសារ នាំមកនូវសេចក្តីវិនាស, មានល្បែងមានចោរកម្ម មានអំពើឆក់ប្លន់កាប់សម្លាប់ក្នុងសង្គម មានល្បែង មានកាជក់ជួញដូរ គ្រឿងញៀន មានការជួញដូរផ្លូវភេទ ងាយរងគ្រោះនូវការឆបោក បង្កភាពភ័យខ្លាចក្នុងសង្គម។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងជល់មាន់ អណឡាញ ដុះស្លែដ៏ធំប្រចាំក្រុងបាត់ដំបងនេះខ្សែធំហើយមើលទៅទើបសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងមាន់ជល់ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ កាប់សម្លាប់ ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ ។

ចំពោះភាពអសកម្ម របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម