ទំព័រដើម ទំព័រដើម រថយន្តក្រុមហ៊ុនស្រាបៀរហនុមាន ពន្លះគូទរថយន្តហ្វតរ៉េនជ័ រងការខូចខាតយ៉ាងដំណំ

រថយន្តក្រុមហ៊ុនស្រាបៀរហនុមាន ពន្លះគូទរថយន្តហ្វតរ៉េនជ័ រងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកមូនីង ក្រុមហ៊ុនស្រាបៀរហនុមានមួយគ្រឿងជ្រុលបុករថយន្តហ្វតរ៉េនជ័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរនឹងខារ៉ាអូខេជីនជន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្តហ្វតរ៉េនជ័រ មួយគ្រឿងពណ៌ខ្លាញ់ក្តាមពាក់ស្លាកលេខភ្នំពេញ2AH-6886ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនតិចៗខណះនោះក៍មានរថយន្តម៉ាកមួយគ្រឿងម៉ាកមូនីងក្រុមហ៊ុនស្រាបៀរហនុមាន ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ2BM-7112បើកបរដោយបុរសម្នាក់ធ្វើមកពីក្រោយជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រ ពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតរៀងរៀងខ្លួនៗ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បន្ទាប់មកក៏មានតំណាងក្រុមហ៊ុនស្រាបៀរហនុមានបានចុះមកដល់កន្លែងកើតហេតុបានធ្វើការសម្រួលគ្នាជាមួយភាគីរងគ្រោះបន្តទៀតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម