More

    ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់នៅក្រុងព្រះសីហនុ.!

    spot_img

     

    ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍វាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្ស ២ នាក់ រង របួស ធ្ងន់ ក្រោយពេលកើតហេតុនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៤០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ វិថីមិត្តភាព អូរ ០១ ស្ថិតនៅក្នុងភូមិ ០១ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    យោងតាមប្រភពនៅន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញព័ត៌មានដឹងថា មុនពេលកើតហេតុពួកគាត់គាត់បានឃើញម៉ូតូ ០១ គ្រឿងម៉ាកសង់ឌ្រីមស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1V-3942 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងមកត្បូងតាមបណ្ដោយផ្លូវវិថីមិត្តភាព (ផ្លូវអូរ០១)ខណៈពេលមកដល់កន្លែងកើតហេតុខាងលើក៏បានឡើងវ៉ា ហើយវាក់អើជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀត ម៉ាក Honda dream ស៊េរីឆ្នាំ២០២១៦ ពណ៌ខ្មៅតែមខៀវ ពាក់ស្លាកលេខ ព្រះសីហនុ1J-5578 ដែលធ្វើដំណើបញ្ច្រាស់ទើសគ្នា បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយំាងដំណំ ចំណែកអ្នកបើកបររបួសធ្ងន់ធ្ងរ២នាក់ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

    ក្រោយកើតហេតុម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកកំពុងធ្វើការវាស់វែងប្រមូលវត្ថុតាងទាំងសងខាងនិងលើកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់ ៕ ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img