
(ខេត្តកណ្តាល): រថយន្តធន់ធំមួយគ្រឿងដឹកស្រាបៀនិងទឹកក្រូចរាប់ពាន់កេះសង្ស័យដឹកលើសទម្ងន់ឡេីងស្ពានមិនរួចបណ្តាលឲ្យរអិលមកក្រោយក្រឡាប់ធ្លាក់ពីលេីស្ពានសង្កត់តៃកុងស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង១១និង១០នាទី ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពាន ព្រែកក្តាម ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮខេត្តកណ្តាល។
សពជនរងគ្រោះឈ្មោះ ហឿន អាយុ៥៧ ឆ្នាំ មុខរបបេីកបររថយន្តដឹកស្រាបៀ ស្នាក់នៅ ម្តុំព្រៃសរ ស្រុកកំណេីត នៅឯខេត្តកំពង់ឆ្នាំង។
តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាមិនកើតហេតុគេឃើញជនរងគ្រោះខាងលេីបានបើករថយន្តដឹកស្រាបៀចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៥ ដោយរថយន្តធុនធំស្លាកលេខ ភ្នំពេញ 3F -2400 ធ្វេីដំណេីឡេីងលេីស្ពានព្រែកក្តាមទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យរថយន្តដឹកលើសទម្ងន់បានរអិលថយក្រោយបុកនិងបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់មកខាងក្រោម បណ្តាលឲ្យបាក់បង្កាន់ដៃស្ពានសង្កត់ជនរងគ្រោះក្នុងកាប៊ុនរថយន្តស្លាប់ភ្លាមៗ។
ក្រោយកេីតហេតុក៍មានជនឆ្លៀតឱកាសនាំគ្នាមកគាស់ក្រវិលកំប៉ុងស្រាបៀរកមើលរង្វាន់អស់រាប់ពាន់កំប៉ុងធ្វេីអោយសម្ថកិច្ចដែលប្រចាំការត្រង់ចំណុចកេីតហេតុខាងលេីធ្វេីការហាមឃាត់និងសម្តែងការហួសចិត្តយ៉ាងខ្លាំង។
ចំណែករថយន្តខាងលេីត្រូវសាច់ញ្ញាត្តិរបស់ជនរងគ្រោះហៅរថយន្តស្ទួចដេីម្បីយកសពចេញ ហើយរថយន្តត្រូវសម្ថកិច្ចយកទៅរក្សាទុករងចាំការដោះស្រាយនាពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ដកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់