
(បាត់ដំបង) ពលករខ្មែរប្រុសស្រីជិត ៣០០នាក់ទៀតហើយត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។
ប្រភពពីសមត្ថកិច្ច ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃបានឲ្យដឹងថា ការ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំង កងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមានចំនួន ២៨២នាក់ ក្នុងនោះ ស្រី ១០៨នាក់ និងក្មេង ៥៨នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០១នាក់(ស្រី)ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូរស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៦នាក់ ស្រី០៧នាក់ ក្មេង០១នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងដុសទី២ ចំនួន ២៦៥នាក់ ស្រី ១០០នាក់ និងក្មេង ៥៧នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ដោយ ភ្ណំខៀវ