More

    ជនបរទេសម្នាក់ផឹកស្រា១កំប៉ុង ដួលស្លាប់តែម្តង ធ្វើឲ្យម្នាក់ៗផ្អើលរត់ជាន់គ្នា

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិអាឡឺម៉ង បានដេីរតាមដងផ្លូវដួលបោក និងថ្នល់ស្លាប់មុនពេល រថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ បង្កការភ្ញាក់ផ្អេីល ជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិអាឡឺម៉ង់ ភេទប្រុស អាយុជាង៣០ឆ្នាំ។

    បេីតាមសម្ដីស្ត្រីម្នាក់ ដែលបានផឹកស្រាបៀរជាមួយ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបនាង បានអង្គុយផឹកស្រាបៀរ ជាមួយជនរងគ្រោះក្នុងហាងមួយកន្លែង ក្បែរកេីតហេតុ អស់១កំប៉ុង បន្ទាប់មកជនរងគ្រោះក៏បានប្រាប់ថា (ចេញទៅក្រៅបន្តិច) ក្រោយមកស្ត្រីដែលផឹកស្រាបៀរ ជាមួយជនរងគ្រោះក៏លឺដំណឹងថា មានជនជាតិបរទេសម្នាក់ដេីរដួល និងដកចង្កាមាន់ខ្លាំងណាស់ ភ្លាមនោះ ស្ត្រីខាងលេីក៏ដេីរទៅមេីលក៏ដឹងថា គឺជាបុរសជនជាតិបរទេស ដែលទេីបផឹកជាមួយគាត់អស់មួយកំប៉ុងមិញៗសោះ។ គ្រានោះ ជនរងគ្រោះមានស្ថានភាពខ្សោយទៅៗ ក៏ដាច់ខ្យល់ស្លាប់ ស្របពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបាននាំស្ត្រីម្នាក់ដែលបានអង្គុយផឹកសុី ជាមួយជនរងគ្រោះទៅសួរនាំនៅប៉ុស្ដិ៍ រដ្ឋបាលជ័យជំនះ និងធ្វេីសាក្សីផងដែរ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យ ទេីបដឹងថា រូបគាត់ពិតជាខ្យល់គ ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ទេីបធ្វេីកំណត់ហេតុប្រគល់ ឲ្យទៅរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ និងចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img