ទំព័រដើម ទំព័រដើម ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល ខេត្ត ទទួលស្វាគមន៍ ប្រតិភូគណៈកម្មា ធិការទី...

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល ខេត្ត ទទួលស្វាគមន៍ ប្រតិភូគណៈកម្មា ធិការទី ៥ នៃព្រឹទ្ធសភា

- ពាណិជ្ជកម្ម -

កោះកុង÷ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានប្រតិភូ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ព្រមទាំងសហការី និងនាងខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួល ស្វាគមន៍គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ឌី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញចុះមកបំពេញបេសកកម្ម ដើម្បីស្វែងយល់អំពី ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានារបស់ខេត្តកោះកុង នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិ បាលខេត្ត ក៏បានជម្រាបជូន លោកជំទាវប្រធាន និងប្រតិភូ បានជ្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលនានា ក្នុងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត ក៏បានបញ្ជាក់ជូនប្រតិភូជ្រាបដែរថា មុខរបរ សំខាន់ៗរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម ការធ្វើនេសាទ ជំនួញជួញដូរ រកអនុផលព្រៃឈើ វារីវិប្បកម្ម និងធ្វើកម្មកររោងចក្រ។ ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែននៃប្រទេសថៃ ព្រមទាំងមានសក្តានុពល មួយចំនួនដែលអាចបម្រើឲ្យវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែល រួមមាន៖
-ផ្លូវជាតិលេខ៤៨ និងស្ពានឆ្លងដៃព្រែកធំៗចំនួន០៥កន្លែង ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ខេត្តកោះកុង
-មាត់ច្រកអន្តរជាតិចាំយាម
-មានសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាប់មាត់សមុទ្រ និងជាប់ព្រំដែន តំបន់សេដ្ឋកិច្ចពិសេសនាងកុក ទំហំ ៣៣៦ហិកតា ស្ថិតនៅស្រុកមណ្ឌលសីមា
-តំបន់សេដ្ឋកិច្ចពិសេសកិរីសាគរកោះកុង ទំហំ ២,២០០ហិកតា និង៦៥អាស្ថិតនៅ ស្រុកគិរីសាគរ
-ខេត្តកោះកុងមានកោះតូចធំចំនួន ២៣កោះ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន០៥ ក្នុង នោះមានកោះចំនួន០៩ ដែលមានផ្កាថ្ម និងមានកោះចំនួន១៧ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ។
-តំបន់វិស្សមកាលតារាសាគរកោះស្តេច មានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ សណ្ឋាគារ ប៉ងហ្គាឡូ ព្រលានយន្តហោះខ្នាតអន្តរជាតិ គម្រោងឈូងសមុទ្រឡងបេយ៍ កំពង់ផែសមុទ្រទឹកជ្រៅ ស្ថិតនៅស្រុកគីរីសារ និងស្រុកបូទុមសាគរ របស់ក្រុមហ៊ុនយូញៀន ឌីវើឡុបមេន គ្រុប ខូអិលធីឌី (Union Development Group Co., Ltd)។
-កំពង់ផែទំហំ ៤០០ម៉ែត្រ គុណនឹង១,៦០០ម៉ែត្រ ជម្រៅទឹកប្រមាណជា១៣ម៉ែត្រ អភិវឌ្ឍដោយក្រុមហ៊ុនអិល វាយ ភី គ្រុប ស្ថិតនៅក្នុងឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ។
-តំបន់ឆ្នេរប្រវែង ២១៧គ.ម លាតសន្ធឹងពីចំណុចជ្រោយស្វាយ ស្រុកស្រែអំបិល ដល់ចំណុចចាំយាម ត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមថាឆ្នេរសមុទ្រកម្ពុជា”តារារះនាទិសនិរតី”។
-តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាង មានទំហំ ១២,០០០ហិកតា
-វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម អនុភាព ៣៣៨មេហ្គាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃក្រោម អនុភាព ២៤៦ មេហ្គាវ៉ាត់ និងវារីអគ្គិសនីគិរីរម្យ៣ អនុភាព១៨ មេហ្គាវ៉ាត់។
-តំបន់កសិកម្មចម្រុះ
-តំបន់ទឹកជ្រោះជ្រលងដងអូរ តំបន់ព្រៃភ្នំធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ៕ ដោយ ញុឹប សន

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម