ទំព័រដើម ទំព័រដើម មានសេចក្ដីរាយការណ៍ពីពលរដ្ឋប្រាប់ថា.! ហាង ពន្លឺថ្មី បបើកល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានក្រុងព្រះសីហនុ..

មានសេចក្ដីរាយការណ៍ពីពលរដ្ឋប្រាប់ថា.! ហាង ពន្លឺថ្មី បបើកល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានក្រុងព្រះសីហនុ..

- ពាណិជ្ជកម្ម -

ព្រះសីហនុ៖ ប្រជាពលរដ្ឋបាននារីការមកក្រុមការងារសារព័ត៌មានយើងបានឲ្យដឹងថា មានទីតាំង ល្បែង ស៊ីសង ខុសច្បាប់មួយកន្លែង ជ្រកក្រោមផ្លាកហាងផឹកស៊ីមួយកន្លែង មានយីហោ ពន្លឺថ្មី ដែលស្ថិតនៅភូមិ២ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ដោយបានចោទសួរសា តើមូលហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប?ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថភាពសន្តិសុខនៅក្នុងមូលដ្ឋាន។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើនេះ មាន ដូចជា ៖ ភ្នាល់បៀ ភ្នាល់ជល់មាន់ហាយឡាយតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ ជា ច្រើន ប្រភេទទៀត ដែលជាលក្ខណៈកាស៊ីណូអនឡាញ។ គឺបានបើកដំណើរការដោយរលូន ពោល មិនខុសពីកាស៊ីណូប៉ុន្មាននោះទេ។ហើយក៏មិនបានរំខានដល់សមត្ថកិច្ច នៅក្នុង សង្កាត់ ឬ ក្រុង ដែរ។ប្រហែលជាម្ចាស់ទីតាំងបានបង់លុយប្រចាំខែឲ្យទៅអាជ្ញាធរសមត្ថកិច្ចហើយ មើល ទៅ? បើមិនបង់ទេ គឺមិនអាចបើកដំណើរបានដោយរលូនបែបនេះទេ?។

ប្រភពបានបន្តថា ដោយសារតែម្ចាស់ទីតាំងមានខ្នងក្រាស់ បានជាហ៊ានបើកល្បែង ស៊ីសង ខុសច្បាប់ទាំងថ្ងៃ និងយប់ពេលខ្លះលេងឮសូរសំលេងស្រែកហ៊ោកញ្ច្រៀវរហូតដល់ភ្លឺ ដោយមិនខ្លាចញញើតសមត្ថកិច្ច និងច្បាប់នោះទេ ។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាអាជ្ញាត្រូវតែអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព ឲ្យមាន ប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថភាព មិនត្រូវឲ្យមាន ល្បែងស៊ីសងខុសច្បាប់កើតមាន ជ្រកក្រោមផ្លាកហាងផឹកស៊ីមួយកន្លែងមានយីហោពន្លឺថ្មី ដែល ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបន្តទៅទៀតទេ៕ដោយ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម