More

    សុំលុយឪពុកទិញថ្នាំញៀនមិនបាន យកកាំបិតចាក់ខ្លួនឯង ហើយសំពះស្រែកឲ្យគេជួយ

    spot_img

    បន្ទាយមានជ័យ៖ ញៀនថ្នាំញៀន ដល់ថ្នាក់គម្រាមសម្លាប់ឪពុកម្តាយយកលុយជក់គ្រឿងញៀន មិនបានខឹងចិត្តយកកាំបិតចាក់ខ្លួនរួច សំពះស្រែកឲ្យគេជួយ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០នៅក្នុង ភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
    លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាជនញៀនថ្នាំនោះមានឈ្មោះ អួង សារុំ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមការអះអាងរបស់ឪពុកនោះ បានឲ្យដឹងថាកូនរបស់ខ្លួនទើបវិលត្រឡប់ មកពីធ្វើការងារនៅប្រទេសថៃ បាន៦ថ្ងៃហើយធ្លាប់យកទៅព្យាបាល នៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដងមកហើយតែនៅមិនរៀងចាល។
    លោកយ៉តសុផលបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកូនរបស់គាត់ បានលួចរត់ចេញ ពីមណ្ឌលចិត្តាឡីស័កបាត់អស់១យប់១ថ្ងៃ មិនដឹងថាទៅទីណា ពេលចូលមកចូលផ្ទះ ស្រាប់តែបានយកកាំបិតគំរាមឪពុកម្តាយ ដើម្បីយកលុយទៅទិញថ្នាំញៀន ជក់ក្រោយពីធ្វើសកម្មភាពយកកាំបិត ចង់ចាក់ឪពុកនោះ អ្នកជិតខាងមិនហ៊ានចូលជួយទេ ព្រោះវាមានកាំបិត។ មួយសន្ទុះ បានមកដេកនិងអង្រឹងហើយ បានយកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ត្រូវចំនួន៦កន្លែងរងរបួសធ្ងន់។
    ជនរងគ្រោះត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី មកទល់ពេលដើម្បីព្យាបាល ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img