More

    លោកជំទាវអភិបាលខេត្តកោះ កុង អញ្ជើញស្វាគមន៍ប្រតិភូប្រទេសវៀតណាម

    spot_img

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឡេ មិញអ៉ី ប្រធានគណៈកម្មាធិការអធិការកិច្ចបក្ស ខេត្តកាម៉ៅ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី នៅក្នុងបរិវេណសាលាខេត្តនាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុ ន ឆ្នាំឆ្លូវ ស្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ ។

    ក្នុងពិធីជំនួបសំណេះសំណាលលោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងតាងនាមឱ្យក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងជំនួសមុខឱ្យប្រជា ជនខេត្តកោះកុងទាំងអស់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីរីករាយក្រៃលែងចំពោះ វត្តមានរបស់ ឯកឧត្តម ឡេ មិញអ៉ី ប្រធានគណៈកម្មា ធិការអធិការកិច្ចបក្ស ខេត្តកាម៉ៅ និងសហការី ដែលបានអញ្ជើញមកជួបសំណេះសំណាល និងជូនពរនាងខ្ញុំ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាជនខេត្តកោះកុងទាំងអស់ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនេះ ។

    លោកជំទាវអភិបាលខេត្តលើកឡើងបន្តថា បណ្តាឆ្នាំកន្លងមក ការទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម (ខេត្តកោះកុង-ខេត្ត កាម៉ៅ) ត្រូវបានពង្រឹងចំណង មិត្តភាព និងមានទំនាក់ទំនងដ៏ល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បើទោះបីជាប្រទេសយើងទាំងពីរ(កម្ពុជា- វៀតណាម) មានការមមាញឹកខ្លាំងជាមួយនឹង ការងារទូទៅ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ដែលបានរីករាលដាលជាសា កលក៏ដោយ ក៏ខេត្តយើងទាំងពីរនៅតែបន្តកិច្ចទំនាក់ទំនង និងតែងតែបានអបអរសាទរ និងជូន ពរគ្នាទៅវិញទៅមក តាមរយៈការអញ្ជើញជូនពរផ្ទាល់ ឬជាសារ លិខិតជូនពរ ជាពិសេស ថ្ងៃនេះផ្ទាល់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ឯកឧត្តម និងសហការី បានអញ្ជើញ មកជួបសំណេះ សំណាល និងជូនពរនាងខ្ញុំ និងថ្នាក់ដឹកនាំ ដោយផ្ទាល់ នៅលើ ទឹកដីខេត្តកោះកុង ។

    លោកជំទាវអភិបាលខេត្តថ្លែងថានាងខ្ញុំនៅចងចាំថា កាលពីថ្ងៃទី ១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូខេត្ត កោះកុងដែលដឹកនាំដោយនាងខ្ញុំផ្ទាល់ ត្រូវបាន ឯកឧត្តម ប្រធានគណៈកម្មាការប្រជាជន ខេត្តកាម៉ៅ អញ្ជើញទៅទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមទិវាទេសចរណ៍វប្បធម៌កាម៉ៅ ២០១៩ នៅខេត្ដកាម៉ៅ នៃសាធារណរដ្ឋសង្គមនិ យមវៀតណាម ដែលពេលនោះ គឺជាលើកទី១ ហើយ ដែលនាងខ្ញុំ និងសហការីមានឱកាសបានស្គាល់ពីស្ថានភាពទូទៅ និងការ រស់នៅរបស់ប្រជាជន ខេត្តកាម៉ៅ និងកាលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកោះកុង បានផ្ញើសារលិខិត ជូនពរ និងកាដូ ជូនទៅ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជន ខេត្តកាម៉ៅ ដើម្បីអបអរ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិវៀតណាម ។
    នាងខ្ញុំសង្ឃឹមថា បន្ទាប់ពី ស្ថានភាពនៃការរីករាល ដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលល្អប្រសើរឡើងវិញ នាងខ្ញុំ និងសហការី នឹងមានឱ កាសបានទៅទស្សនកិច្ច នៅខេត្តកាម៉ៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកស្ទួយជីវភាពប្រជាជន នៃខេត្តយើងទាំងពីរ ឱ្យបានកាន់តែល្អប្រសើ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img