
តាកែវ៖ អភិបាលខេត្តតាកែវ និងជាប្រ ធានគណៈកម្មាធិការសាខាកាកបាទក្រ ហមខេត្ត ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវចេះតាមដាន និងមើលព័ត៌មានពីការប្រែ ប្រួលអាកាសធាតុឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យបងប្អូនបានដឹង និងងាយស្រួលក្នុងការត្រៀមលក្ខណៈទប់ស្កាត់ នឹងបង្ការទុកជាមុន នារសៀលថ្ងៃទី៣១ខែមិនា ឆ្នាំ ២០២២នេះ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តក់ចំនួន៣៤គ្រួ សារ ដែលមានទីលំនៅក្នុងស្រុកសំរោង ខេត្តតាកែវ ដែលមកទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តតា កែវ ក្នុងបរិវេណវត្តមុន្នីសេដ្ឋាអង្គក្តី ដែលស្ថិតនៅឃុំសឹង្ហ ស្រុកសំរោង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា បានមានប្រសាសន៍បន្តថា បញ្ហាគ្រោះធម្មជាតិនេះ យើងមើលមិនឃើញ និងមិនអាចដឹងជាមុនឡើយ មានតែបងប្អូនប្រជាពលរដ្ឋ តាមដានស្តាប់រាល់បញ្ហាអាកាសធាតុ ដែលក្រសួង ធនធានទឹក និងឧតុនិយមបានប្រកាសនោះទេ ទើងបានដឹងមុន ព្រោះការតាម ដានអាកាសធាតុនេះវាសំខាន់ខ្លាំងណាស់ ដើម្បីឲ្យបងប្អូនបានដឹងថា ភ្លៀងពេល ណា ខ្យល់ពេលណា គ្រោះរាំងស្ងួតកើត មានប៉ុន្មានថ្ងៃ ហើយសីតុណ្ហភាពកម្រិតណា ហើយត្រូវត្រៀមលក្ខណៈយ៉ាងម៉េច ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាលើមនុស្ស សត្វ និងទ្រព្យសម្បត្តិរបស់បងប្អូនផ្ទាល់ ។
ឯកឧត្តមអភិបាលខេត្ត បន្ថែទៀតថា ការតាមដានអាកាសធាតុនេះ វាជាចំណុចមួយសម្រាប់ឲ្យបងប្អូនបានដឹងជាមុន នឹងត្រៀមលក្ខណៈគ្រាប់គ្រាន់ក្នុងការទប់ ស្កាត់ បង្ការ និងធ្វើយ៉ាងម៉េចកុំឲ្យបងប្អូនសាច់ញាតិ ឬប្រជាពលរដ្ឋដទៃ មានគ្រោះ ថ្នាក់ដល់អាយុជីវិត ។ ព្រោះបញ្ហាប្រែ ប្រួលអាកាសធាតុនេះ វាពិតជាប្រែប្រួលមិនទៀត ហើយម្យ៉ាងវិញទៀត អាជ្ញាធរភូមិឃុំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវតែតាមដានព័ត៌មានពីការប្រែប្រួលអាកាស ធាតុនេះឲ្យបានជាប់ជាប្រចាំផងដែរ ដើម្បីងាយស្រួលផ្តល់ព័ត៌មានការប្រែប្រួលអា កាសធាតុនេះដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានដឹង និងត្រៀមលក្ខណៈជានិច្ច ។
ឯកឧត្តម អ៊ូច ភា ក៏បានពាំនាំនូវប្រសាស ន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មកជម្រាបជូនបងប្អូនដោយក្តីនឹករំនឹក និងសូមចូលរួមស្តោកស្តាយចំពោះការបាត់ បង់ នូវទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលបានដួលរំលំ និងបើងដំបូល ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តក់នេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បងប្អូនសូមពុំទាន់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ សូមអញ្ជើញទៅចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិរបស់យើងយកឈ្នះនូវជំងឺកូវីដ១៩នេះ ហើយទន្ទឹមនឹងការចាក់វ៉ាក់សាំងនេះ សូមបង ប្អូនចូលរួមអនុវត្តឱ្យបានត្រឹមត្រូវចំពោះវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួន។
អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ ក្រមារ១ សារុង១ អាវយឺត៥ ជែលលាងដៃ៤ដប និងអាល់ កុល១ដប ជាអំណោយរបស់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា។ ដោយឡែក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឧបត្ថម្ភថវិកាដល់ គ្រួសារដែលរលំទាំងស្រុងក្នុង១គ្រួសារៗទទួលបាន ២០០.០០០រៀល គ្រួសារប៉ះព៉ាល់មធ្យម ១០០.០០០រៀល និងគ្រួសារប៉ះ ពាល់កម្រិតស្រាលឧបត្ថម្ភចំនួន ៥០.០០០រៀល ផងដែរ ៕ដោយ ញឹប សន