ទំព័រដើម ទំព័រដើម ប្រធានគណៈទន្ពពេទ្យជាតិណែនាំដល់ទន្ពពេទ្យមិនត្រូវឈរឈ្មោះឱ្យពេទ្យធ្មេញដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់ បើកគ្លីនិចព្យាបាលមាត់ធ្មេញជាដាច់ខាត

ប្រធានគណៈទន្ពពេទ្យជាតិណែនាំដល់ទន្ពពេទ្យមិនត្រូវឈរឈ្មោះឱ្យពេទ្យធ្មេញដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់ បើកគ្លីនិចព្យាបាលមាត់ធ្មេញជាដាច់ខាត

- ពាណិជ្ជកម្ម -

តាកែវ៖ ប្រធានគណៈទន្ពពេទ្យជាតិ ឯកឧត្តម សុខុម រិទ្ធីវុធ បានធ្វើការណែនាំទៅដល់ទន្ពពេទ្យនៅក្នុងខេត្តតាកែវដែលមានជំនាញវិជ្ជាជីវៈខាងទន្ពពេទ្យពិតប្រាកដ សូមមេត្តាកុំទៅឈរឈ្មោះបើកកន្លែងពិនិត្យព្យាបាលឱ្យអ្នកផ្សេងដែលមិនមានជំនាញខាងវិជ្ជាជីវៈពេទ្យ ដែលនាំអោយបញ្ហាលើការព្យាបាលជូនដល់អ្នកជំងឺ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារទន្ពពេទ្យខេត្តតាកែវអាណត្តិទី២ និងការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាគណទន្ពពេទ្យអាណត្តិទី៣ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ។

 

ឯកឧត្តម សុខុម រិទ្ធីវុធ ប្រធាន គណៈទន្ពពេទ្យជាតិ បានមាន ប្រសាសន៍បន្តទៀតថា សូមលោកគ្រូអ្នកគ្រូពេទ្យដែលមានជំនាញទន្ពពេទ្យច្បាស់លាស់មិនត្រូវធ្វើការឈរឈ្មោះជាតំណាងទៅឱ្យនរណាម្នាក់ក្នុងការបើកជាកន្លែង ពិនិត្យព្យាបាលមាត់ធ្មេញជូនទៅដល់ប្រជាពលរដ្ឋនោះទេ ព្រោះការធ្វើបែបនេះ វាអាចនិងកើតមាននូវបញ្ហាណាមួយពិសេសប្រឈមនឹងផ្លូវច្បាប់ ឬអាចដកយកអាជ្ញាប័ណ្ណមកវិញ នៅពេលដែលអ្នកដែលបើកកន្លែងនោះ គាត់មិនមានជំនាញច្បាស់លាស់ ហើយចេះតែពិនិត្យឲ្យថ្នាំយកទៅប្រើ ដោយមិនបានដឹងច្បាស់ពីស្ថានភាពពិតនៃជំងឺដែលនាំឲ្យមានគ្រោះថ្នាក់ដល់ការព្យាបាលជំងឺ ឬអាចឈានដល់ការស្លាប់ក៏ថាបាន ។

 

ឯកឧត្កម សុខុម រិទ្ធីវុធ បានបន្តទៀតថា នៅពេលធ្វើការពិនិត្យទៅលើជំងឺមាត់ធ្មេញរបស់អ្នកជំងឺណាម្នាក់ សូមឱ្យទន្ពពេទ្យរបស់យើង មិនថា គ្លីនិកឯកជន ឬមន្ទីរពេទ្យរដ្ឋនោះទេ ត្រូវធ្វើតាមដានពិនិត្យពីស្ថាន ភាពរបស់អ្នកជំងឺ ដោយមានការយកចិត្តទុកដាក់បំផុត មិនត្រូវមានការធ្វេសប្រហែសអ្វីឡើយ បើទោះបីជាសុខភាពមាត់ធ្មេញវាមិនសូវមានបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែក៏ត្រូវព្យាបាលឱ្យត្រូវតាមបច្ចេក ទេសផងដែរ។

 

នៅក្នុងឱកាសនោះដែលឯកឧត្កមប្រធានគណៈទន្ពពេទ្យជាតិ ក៏បានប្រាប់ឲ្យលោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ធ្វើការខិតខំពង្រឹងឱ្យបានខ្លាំងខ្លាបន្ថែមទៀត នូវតួនាទីភារកិច្ច និងការ គោរពពេលវេលាចំពោះមន្រ្តីសុខាភិបាល សម្រាប់ការបំពេញ ការងាររបស់ក្រុមគ្រួពេទ្យនៅទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យការងារសុខាភិបាលនៅក្នុងខេត្ត តាកែវរបស់យើង ទទួលលទ្ធ ផលកាន់តែល្អប្រសើរទ្បើងថែមទៀត៕ ដោយ ញុឹប សន

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម