ទំព័រដើម ទំព័រដើម បុរស ម្នាក់ ធ្លាក់ ពីលើ អគារ កាស៊ីណូ ជាន់ទី ៣ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

បុរស ម្នាក់ ធ្លាក់ ពីលើ អគារ កាស៊ីណូ ជាន់ទី ៣ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងពាក់ព័ន្ធករណីបុរស ម្នាក់ បាន ធ្លាក់ ពីលើ អគារ កាស៊ីណូ ជាន់ទី ៣ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ នៅម៉ោង ១៥និង៣៥ នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ពីម្សិលមិញនេះតាមបណ្ដោយផ្លូវវិថីឯករាជ្យ ១០០ ត្រង់ចំណុចអគារ កា ស៊ីណូ នេះ មានឈ្មោះ ហ័រវួយខ្សាច់មាសអន្តរជាតិ នៅមុខមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច មូលដ្ឋាន បានប្រាប់ ក្រុមការងារព័ត៌មាន(បឋម) បុរស រងគ្រោះ បាន ធ្លាក់ ពី ជាន់ ទី ៣ មក ដល់ដី នៅ កន្លែងកើតហេតុជនរងគ្រោះ ដេក ស្តូក នៅ គំនរ ឈើ ក្តា ចាស់ ចាស់ ក្បែរ ឃឿន ថ្ម ។ សមត្ថកិច្ច បាន និយាយថា ពេលនេះ នៅ មិនទាន់ បាន សាកសួរ អំពី មូលហេតុ នៅឡើយ ទេ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់ អាយុជីវិតនោះទេ ។ បច្ចុប្បន្ន ជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕

ព័ត៌មានលំអិតបន្ថែមយ៉ាងណាមិញក្រុមការងារយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ។ ដោយ វ៉ាន់ នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម