More

    បុរសម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿងបត់ផ្លូវកោងមិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ផ្លូវរងការខូចខាត

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្មាំ២០២២មួយគ្រឿងផ្លូវកោងមិនប្រយ័ត្នបណ្ដាលឲ្យធ្លាក់ផ្លូវទៅមុខលែងរួចនិងរងរកាខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង ១០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមីនា ២០២២ នៅចំណុចផ្លូវកែង ៣០ ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់ព្រៃ សខណ្ឌដង្កោរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិចស៊េរីឆ្នាំ២០២២ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BT-8585ធ្វើដំណើរ តាមបណ្តោយយផ្លូវ៣០ម៉ែត្រទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហតុខាងលើផ្លូវកោងបានបួងចង្កូតបត់ទៅទិសខាងលិចដោយមិនប្រយ័ត្នបណ្តាលរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវទៅមុខលេងរួចនិងរងការខូចខាត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img