ប៉ៃលិន៖ ស្របពេលដែលស្ថានការណ៍ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើ សកលលោកនៅតែបន្តកើនឡើងជាលំដាប់ មិនទាន់មានស្ងប់ស្ងាត់ពិសេស ក្រសួងសុខាភិបាលបានបន្តផ្សព្វផ្សាយ ជូនបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍ តាមរយៈការរក្សាគម្លាតសុវត្ថិភាព លាងដៃឲ្យបានញឹកញាប់ និងត្រឹមត្រូវ។
ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស.ស.យ.ក ខេត្តប៉ៃលិន នៅតែបន្តចុះផ្សព្វផ្សាយវិធានការការពារ Covid 19 នៅតាមមូលដ្ឋានរបស់ខ្លួននៅឡើយទេ តាមការណែនាំពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន។
ជាពិសេស សូមបងប្អូនដែលទើបត្រលប់មកពីបរទេសវិញ ចូលរួមសហការជាមួយមន្រ្តីជំនាញសុខាភិបាល ក្នុុងការរស់នៅដាច់ដោយឡែករយៈ១៤ថ្ងៃ និងធ្វើតាមការណែនាំនានា។
ក្រុមការងារយុវជន ស. ស យ ក ខេត្តប៉ៃលិន បន្តចូលរួមចុះផ្សព្វផ្សាយអប់រំណែនាំវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិមួយចំនួនក្នុងខេត្តប៉ៃលិន ជាមួយការបាញ់ទឹកអាល់កុល និងបានណែនាំអោយមានការប្រុងប្រយត្ន័ខ្ពស់ និងត្រូវអនាម័យលាងដៃនឹងសាប៊ូមុន និងក្រោយទទួលទានអាហារពិសេស ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងករណីចាំបាច់ចេញទៅក្រៅ រឺទីប្រជុំជន ត្រូវពាក់ម៉ាសការពារជានិច្ច៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ