
ភ្នំពេញ: មានករណីអគ្គីភ័យ មួយបានឆាបឆេះឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ០៧និង១០ នាទីយប់ ថ្ងៃទី២៨ ខែមិនាឆ្នាំ២០២២ តាម បណ្ដោយ ផ្លូវសហព័ទ្ធរុស្សី ភូមិ១៦ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សំ សំអុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ: ប្រធានការិយាល័យរដ្ឋបាល ។ ចំពោះមូលហេតុ: បណ្ដាល មក ពី ឆ្លងចរន្តអគ្គីសនី ។
ប្រភេទសំណង់: ថ្មបេងតុង ទំហំ ៨ម៉ែត្រx២៥ម៉ែត្រ ។ ដោយខូចខាតសម្ភារៈ: ឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួស នោះទេ ដោយកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រេី ប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០៨ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៥ រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប ។ និងពន្លត់ចប់ នៅវេលា ម៉ោង ០៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕ដោយ កុសល់