More

    លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការចេញវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

    spot_img

    កោះកុង÷នៅថ្ងៃអាទិត្យ ១០ រោចខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២
    លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង តំណាងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៃដីស្ថិតក្នុងភូមិសាស្ត្រខេត្តកោះ កុង។

    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារក្រសួងការពារជាតិ រដ្ឋបាលខេត្តកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងអភិបាលក្រុង ស្រុក ទាំង៧ក្រុង ស្រុក។ ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក ឃើញថា ក្នុងភូមិសាស្ត្រខេត្តកោះកុង រដ្ឋបាលខេត្ត និងមន្ត្រីជំនាញខេត្ត បាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការចុះបញ្ជីដី ទាំងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ជូនប្រជាពលរដ្ឋ បើទោះបីជាក្រុមការងារទីវាលមានចំនួនតិចតួចក៏ដោយ។

    ជាមួយគ្នានេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួនជាង ១ម៉ឺនបណ្ណ នឹងត្រូវចែក ជូនប្រជាពលរដ្ឋនៅពេលខាងមុខ ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្ត្រខេត្តកោះកុង នឹងត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img