
ករណីបាត់ក្មេងប្រុស អីឡូវរកឃើញវិញហើយ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២វេលាម៉ោង១១:០៥នាទី ដោយឪពុកម្តាយក្មេងប្រុស ដែលបានបាត់មករាយការណ៍ដល់ប៉ុស្តិ៍ ថានៅវេលាម៉ោងប្រហែល ២០:០០នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ កូនប្រុសគាត់ ឈ្មោះ លាង ឡុង អាយុ១៦ឆ្នាំ បានបាត់ចេញពីផ្ទះដោយគ្មានមូលហេតុ
-ឪពុក ឈ្មោះ ហ៊ាង ហុងលាង
-ម្តាយ ឈ្មោះ ឈៀ ឡី អ្នកទាំងអស់គ្នា រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ភ្លាមនោះដោយទទួលបានការអនុញាតិ ពីលោកមេបញ្ជាការ លោក វរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍
ប៉ុស្តិ៍បានចាត់តាំងកម្លាំងប៉ុស្តិ៍ចំនួន០៦នាក់ ចុះស្រាវជ្រាវ សាកសួរម្ដាយ ក្មេងដែលបានបាត់សមត្ថកិច្ចបានសួរទៅម្ដាយក្មេងនោះថាតើគាត់ស្គាល់មិត្តភក្កិមួយណាដែលជិតស្និទ្ធជាងគេសមត្ថកិច្ចទៅដល់គោលដៅមិត្តភ័ក្រឆ្លើយថាមិនដឹងទេ។រួចសមត្ថកិច្ចបន្តសួរទៀតក៏ព្រមឆ្លើយថានៅផ្ទះរបស់គាត់ជាមិត្តភក្កិគ្នា។រួចក៏យកក្មេងហើយបានបាត់ប្រគល់ជូនក្រុមគ្រួសារគាត់វិញ ដោយប្រើរយ:ពេលត្រឹមតែកន្លះម៉ោង៕ដោយ សនសុង