ទំព័រដើម ទំព័រដើម ទាហានឈុតខ្មៅថៃដកហូតម៉ូតូស្កូបពី ០៥គ្រឿង ខណៈដែលក្រុមរត់ពន្ធម៉ូតូឆ្លងដែនផ្តួលចោលរត់គេចខ្លួនបាត់

ទាហានឈុតខ្មៅថៃដកហូតម៉ូតូស្កូបពី ០៥គ្រឿង ខណៈដែលក្រុមរត់ពន្ធម៉ូតូឆ្លងដែនផ្តួលចោលរត់គេចខ្លួនបាត់

- ពាណិជ្ជកម្ម -

(បាត់ដំបង) ម៉ូតូស្កូបពីចំនួន០៥ គ្រឿងត្រូវបានទាហានឈុតខ្មៅថៃ រឹបអូសបន្ទាប់ពីក្រុមរត់ពន្ធម៉ូតូឆ្លងដែនមួយក្រុមបានផ្តួលចោលប្រហែល៤០០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនហើយរត់គេចខ្លួនចូលព្រៃក្នុងអូរព្រំដែនបាត់ស្រមោល។

ករណីទាហានឈុតខ្មៅថៃលេខ១២ដេញស្ទាក់ចាប់ក្រុមអ្នកនាំមូ៉តូគេចពន្ធឆ្លងដែននេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចថាប់សេរី ស្ថិតក្នុងភូមិ១២ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមការចុះផ្សាយរបស់ព័ត៌មានប្រម៉ាញ់ជាយដែន បានបញ្ជាក់ថា ដំបូងឡើយខណៈ:ដែលសមត្ថកិច្ចថៃកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ក៏បានឃើញមនុស្សមួយក្រុមកំពុងជិះម៉ូតូម្នាក់១គ្រឿងតាមបណ្តោយផ្លូវសេរីភិនរូចបត់ចុះតាមចំការដំឡូងមី របស់ប្រជាពលរដ្ឋដោយក្នុងទិសដៅឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ព្រោះនៅប្រហែល៤០០ម៉ែត្រប៉ុណ្ណោះនឹងដល់ខ្សែបន្ទាត់ព្រំដែន។

ហើយដោយមានការសង្ស័យ ទាហានថៃបានចេញស្ទាក់ដើម្បីឃាត់សាកសួរ ប៉ុន្តែក្រោយពីបានឃើញកម្លាំងសមត្ថកិច្ចភ្លាម ពួកគេទាំង៥នាក់បានផ្តួលម៉ូតូលើដីចំការដំឡូងហើយរត់គេចខ្លួនចូលទៅក្នុងព្រៃនៃអូរព្រំដែនបាត់ស្រមោល ដោយម្នាក់ៗបានបញ្ចេញសំនៀងជាភាសារខ្មែរ ទើបទាហានថៃប្រមូលម៉ូតូទាំង៥គ្រឿង យកទៅទុកប្រគល់អោយជំនាញចាត់ការតាមនីតិវិធី។

ចំណែកម៉ូតូទាំង៥គ្រឿងគឺម៉ាកស្កូបពីទាំងអស់ និងមានស្លាកលេខថៃចំនួន០២គ្រឿង ឯ០៣គ្រឿងទៀតគ្មានស្លាកលេខ និងមានពណ៌ ស-ជម្ពូ ១គ្រឿង ពណ៌ប្រផេះ-លឿង ១គ្រឿង ពណ៌ក្រហម ១គ្រឿង ពណ៌ ក្រហម-ជម្ពូ ១គ្រឿង និងពណ៌ ប្រផេះ-ជម្ពូ ១គ្រឿង៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម