More

    រដ្ឋបាលខេត្តកោះកុងបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំរបាយការណ៍ស្ដីពី លទ្ធផលអនុវត្ត បញ្ហាប្រឈម

    spot_img

     

    កោះកុង÷ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២
    លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំរបាយការណ៍ ស្តីពី លទ្ធផលអនុវត្ត បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងការគ្រប់គ្រង ការិយាល័យទំនាក់ទំនងព្រំដែន BLO ដើម្បីត្រៀមធ្វើបទបង្ហាញ ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

    លោកអភិបាលរងខេត្ត សូមឲ្យមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការរៀបចំ ១.របាយការណ៍ ស្តីពីលទ្ធផលអនុវត្ដ បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងការគ្រប់គ្រងការិយាល័យទំនាក់ទំនងព្រំដែន BLO និងត្រៀមធ្វើបទអន្តរាគមន៍ជូនអង្គសន្និបាត និង២.របាយការណ៍ ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងការរៀបចំ និងដំណើរការ ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន ទៅតាមជំនាញស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ធ្វើយ៉ាងណាឲ្យបានទាន់ពេលវេលាដែលបានកំណត់៕ ដោយ ញុឹប សន

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img