More

    ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករថយន្តឡង់គ្រឺស័របត់ចូលបូរី ហាយធិច លុច្យសារី ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល

    spot_img

    ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន និងមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើប ឡង់គ្រឺស័រ ដែលកំពុងបត់ឆ្លងផ្លូវចូលបុរីហាយធិច លិច្យសារី ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខបុរី ហាយធិច លុច្យសារី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ -2382 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងបំរុងចូលបុរីហាយធិច លុច្យសារី ដោយឆ្លងជិតផុតទៅហើយ ស្រាប់តែមានបុរសពីរជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង1P-5185 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយ ិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ឡង់គ្រឺស័រចំទ្វារក្រោយផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯបុរសម្នាក់ភាគីខាងម៉ូតូបោកក្បាលជាមួយរថយន្តនិងថ្នល់រងរបួសធ្ងន់ ឯបុរសម្នាក់ទៀតជិះជាមួយរងរបួសស្រាល ។

    ក្រោយកេីតហេតុ បុរសម្នាក់ដែលរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ចំណែកតៃកុងរថយន្ត ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសួរនាំ។ ចំណែករថយន្តនិងម៉ូតូសម្ថកិច្ចជំនាញធ្វេីការវាស់វែងយក ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img