ទំព័រដើម ទំព័រដើម រថយន្តកុងតឺន័របេីកវ៉ាជែកគេចពីរថយន្តនៅខាងមុខជ្រុលបុកបង្គោលភ្លេីងបាក់មួយដេីមរថយន្តដាំក្បាលត្រាំទឹកស្អុយ

រថយន្តកុងតឺន័របេីកវ៉ាជែកគេចពីរថយន្តនៅខាងមុខជ្រុលបុកបង្គោលភ្លេីងបាក់មួយដេីមរថយន្តដាំក្បាលត្រាំទឹកស្អុយ

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ ក្បាលរថយន្តកុងតឺន័រមួយគ្រឿងតៃកុងបេីកបរល្បឿនលឿនវ៉ាជែកគេចពីរថយន្តនៅខាងមុខបួងចង្កូតជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមបាក់រាបដល់ដីចំណែករថយន្តដាំក្បាលត្រាំទឹកស្អុយ ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រដោយមានតែក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D 0883 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនវ៉ាជែងហេីយបានគេចពីរថយន្តនៅខាងក៏បួងចង្កូតមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់រាបស្មេីដល់ដីចំនួនមួយដេីមចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយទឹកស្អុយសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីមកយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម